ព័ត៌មានជាតិ

លោក គាត ហ៊ុល អភិបាលនៃ គណះអភិបាលក្រុងប៉ោយប៉ែត ចុះស្ថាបនាផ្លូវ នៅក្នុងភូមិសាស្ត្រ ក្នុងក្រុងប៉ោយប៉ែត ដូចភ្លៀងរលឹម !!!!

លោក គាត ហ៊ុល អភិបាលនៃ គណះអភិបាលក្រុងប៉ោយប៉ែត ចុះស្ថាបនាផ្លូវ នៅក្នុងភូមិសាស្ត្រ ក្នុងក្រុងប៉ោយប៉ែត ដូចភ្លៀងរលឹម !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អង្គារ ១៤ រោច ខែ ជេស្ឋ ឆ្នាំ ខាល ចត្វាស័ក ពុទ្ទសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

ក្រុងប៉ោយប៉ែតះ


ដោយមិនគិតពីភ្លៀងខ្យល់ ថ្ងៃក្ដៅ ការងារមមាញឹកយ៉ាងណាក៍ដោយ ក៍លោក គាត ហ៊ុល អភិបាលនៃគណះអភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារនៅតែបន្តធ្បើផ្លូវនិងជួសជុលផ្លូវដែលខូចខាត នៅទូទាំងក្រុងប៉ោយប៉ែត យ៉ាងសកម្ម ។

ក្រោយពីគ្រឿងចក្រឈួសឆាយធ្វើគ្រឹះឡើងវិញរួចរាល់លោក គាត ហ៊ុល និងក្រុមការងារបានយកនាំយកថ្មមិចជាអំណោយឧបត្ថម្ភរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យមកក្រាលស្រោចបង្ហាប់លើផ្លូវ១ខ្សែប្រវែងជាង៦០០០ម៉ែត្រ ចាប់ពីចំណុចជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិអណ្តូងថ្មមាស រហូតដល់ផ្លូវភ្ជាប់ចូលតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ហើយនិងបន្តធ្វើ ផ្លូវគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ។

នេះជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ហើយក៍សបញ្ចាក់អោយឃើញថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានគិតគូរចំពោះតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសបងប្អូនកម្មករ កម្មការនីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលតែងតែធ្វើដំណើរនៅលើផ្លូវ១ខ្សែនេះជាចាំបាច់ក្នុងការមកប្រកបកិច្ចការងារប្រចាំថ្ងៃ។

ថ្លែងប្រាប់សារព័ត៌មាន លោក គាត ហ៊ុល បានបញ្ចាក់យ៉ាងច្បាស់ថា សាលាក្រុងប៉ោយប៉ែត និងបន្តការអនុវត្តន៍ នឹង អភិវឌ្ឌ្យន៍ ក្រុងប៉ោយប៉ែត អោយមានសោភណ្ឌ័ភាពល្អ ដើម្បីឆ្លើយតបទៅនឹងកំណើន ភ្ញៀវបរទេស ដែលកំពុងតែ ហូរចូលមក ក្នុងទឹកដីប៉ោយប៉ែត យើង លោកអភិបាលបានបន្តទៀតថាវិស័យទេចរណ៍ ពិតជាមានសារះសំខាន់ណាស់ សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋរបស់យើង ហេតុដូចនេះហើយ ទើបសាលាក្រុងប់យប៉ែត រួមសហការជាមួយ សប្បុរសជន ក៍សាង និងស្ថាបនា ផ្លូវ ជាតំណាក់កាល សំខាន់បំផុត សម្រាប់ការធ្វើចរាចរណ៍ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត របស់យើង ៕

ដោយះ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button