ព័ត៌មានជាតិ

នគរបាល ប្រឆាំង បទល្មើស។ សេដ្ឋកិច្ចុ ខេត្ត បបន្ទាយមានជ័យសហការនឹក្រុមអន្តរាគមន័ពេទ្យសត្វខេត្តនិងកបប ខេត្តបង្ក្រាប ផលិតផលប្រហិត ចម្រុះ៧៨៣ គីឡូក្រាម !!!!!


នគរបាល ប្រឆាំង បទល្មើស។ សេដ្ឋកិច្ចុ ខេត្ត បបន្ទាយមានជ័យសហការនឹក្រុមអន្តរាគមន័ពេទ្យសត្វខេត្តនិងកបប ខេត្តបង្ក្រាប ផលិតផលប្រហិត ចម្រុះ៧៨៣ គីឡូក្រាម !!!!!

ដោយះ លោក ណាង រដ្ឋា
ចេញផ្សាយថ្ងៃ អង្គារ៍ ៣ កើត ខែផល្គុន ឆ្នាំ ថោះ បញ្ចស័កព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១២ ខែមិនា ឆ្នាំ ២០២៤

ខេត្តបន្ទាយមានជ័យ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យសហការនឹក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសមត្ថកិច្ចកជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកាលពីម៉ោង១បានសហការនាំនូវវត្ថិតាងផលិតផលប្រហិតចម្រុះដែលនាំចូលពីបរទេសទម្ងន់សរុប ៧៨៣គីឡូក្រាមទៅកម្ទេចចោលតាមនិតិវិធី ។

ការបំផ្លាញចោលនោះធ្វើឡើងកាលពាិវេលាម៉ោង០២និង ២៥នាទីរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូតិ៍១កន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ឯងរស់ អៀម ស្នងការរងស្តីទីនិងជានាយការិយាល័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា : ដោយមានការចង្អុរបង្ហាញនិងអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ  ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ការជាមួយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, សមត្ថកិច្ច ក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តនិងមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យនៃក្រសួងពាណិជ្ជកម្ម និងក្រោមកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣ គីឡូក្រាម ។ក្នុងនោះ បើតាមអ្នកបើកបររថយន្តឈ្មោះម៉ៅ ម៉េត  ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រាប់ថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត)  ចំនួន៦២៦គក្រ ២-សាច់មាននិងចុងស្លាបមាន់. ចំនួន១២៨គក្រ។និង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គក្រ ។ផលិតផលនេះ នាំចូលដោយគ្មានលិខិតឬការអនុញ្ញាតិពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃក្នុងភូមិសាស្ត្រស្រុកថ្មពួក ។

គឺឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរី(Toyota Camry ) ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បានកាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកលន់ ស៊ីថា អនុប្រធានសាខាកប្បខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា :  វត្ថុតាងល្មើសទាំងនខុស ច្បាប់ ទី១-នាំចូលដោយគ្មានការអនុញាតិច្បាប់នៃជំនាញកបប ក៏ដូចជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស ដូចជាគេត្រូវរក្សាវាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ។ហើយបើខុសដូច្នេះ  ផលិតផលនឹងខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សមត្ថកិច្ចបន្តថា :ហេតុនេះ  សមត្ថកិច្ចត្រូវតែទប់ស្កាត់.បង្ក្រាបនិងបំផ្លាញ់ចោលផលិតផលវត្ថុតាងល្មើស ។ រីឯមធ្យោបាយដឹកជញ្ជូននិងជនសង្ស័យជាម្ចាស់និងអ្នកបើកបររថយន្ត ត្រូវប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីពិនិត្យនិងសម្រេចតាមនិតិវិធី ។

សូមរំលឹកថា កាលពីថ្ងៃទី២៩ខែកុម្ភ:ឆ្នាំ២០២៤ សមត្ថកិច្ចការិយាល័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានការឯកភាពពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានបំផ្លាញចោលផលិតផលប្រភេទយ៉ាអួរម៉ាកDUTCHE ដែលលួចនាំចូលនាំចូល ស្តុកនិងចែកចាយរំលោភលើកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនយូអិនធីហូលលេស ដូអិលធីឌី(UNIT WHOLE SALE Co.,Ltd ) ចំនួន ១០ដុំធំស្មើនឹង៨០កេះតូច។សូមបញ្ចាក់ទំនិញនេះត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៤ ៕

 

ដោយះ សមាគមសារព័ត៌មាន ឈុន ពេជ្រ ជាយដែន
https://www.vnc-news.com/

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button