លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណ៍ ១៤ ចំណុច ជូនថ្នាក់ដឹកនាំ ទាំងអស់គ្រប់ អង្គភាព យកទៅ អនុវត្ត និង ផ្សព្វផ្សាយ ដល់កងកម្លាំងបន្ត !!!!!
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណ៍ ១៤ ចំណុច ជូនថ្នាក់ដឹកនាំ ទាំងអស់គ្រប់ អង្គភាព យកទៅ អនុវត្ត និង ផ្សព្វផ្សាយ ដល់កងកម្លាំងបន្ត !!!!!
ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ អង្គារ ១២ រោច ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ១២ខែ កញ្ញា ឆ្នាំ២០២៣
ខេត្តបន្ទាយមានជ័យះ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវគោលការណ៍ដល់ ថ្នាក់ដឹកនាំទាំងអស់គ្រប់អង្គភាព យកទៅអនុវត្តនិងផ្សព្វផ្សាយដល់កងកម្លាំងបន្ត៖
១-ត្រូវពង្រឹងការគ្រប់គ្រងកម្លាំង និងបញ្ជីវត្តមាន។
២-ត្រូវពង្រឹងការគោរពវិន័យ០០៦ គោរពច្បាប់។
៣-ត្រូវពង្រឹងការងារបំពេញភារកិច្ច ម៉ោងពេលធ្វើការ ។
៤-ការងារប្រចាំបញ្ជា យាមល្បាត ការគ្រប់គ្រងទូរស័ព្ទប្រចាំបញ្ជា ។
៥-ការទទួលខុសត្រូវរបស់កម្លាំង ក្នុងពេលបំពេញការងារ និងការពាររក្សាសន្តិសុខ ។
៦-គ្រប់បណ្តឹងត្រូវតែអនុវត្តន៍ ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ។
៧-គ្រប់វេនយាមត្រូវត្រៀមកម្លាំង សម្រាប់បញ្ជាដឹកនាំនិងត្រៀមអន្តរាគមន៍ ។
៨-ផ្សព្វផ្សាយដល់កងកម្លាំងដែលទើបផ្ទេរមកថ្មី ត្រូវស្នើសុំចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។
៩-ត្រូវបង្ការ បង្ក្រាប ទប់ស្កាត់ រាល់បទល្មើសព្រហ្មទណ្ឌ និង ក្មេងទំនើង ។
១០-ត្រូវមានក្រមសីលធម៌ វិជ្ជាជីវ: ពេលបំពេញការងារ ។
១១-ពង្រឹងការទប់ស្កាត់ការស្នាក់នៅខុសច្បាប់ របស់ជនបរទេស (ការប្រែប្រួល) ដោយផ្អែកលើយន្តការច្បាប់ ។
១២-ពង្រឹងការទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងផ្លូវភេទគ្រប់ទំរង់ ។
១៣-ពង្រឹងការត្រួតពិនិត្យ ការផ្តល់សេវាសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ។
១៤-ពង្រឹងទប់ស្កាត់បទល្មើសគ្រឿងញៀន និងបារីអេឡិចត្រូនិច ។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងការងារប្រតិបត្តិការអនុត្តន៍ជំនាញតាមអង្គភាពចំណុះស្នងការដ្ឋាន ។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងការងារប្រតិបត្តិការជំនាញ និងជម្រុញដល់លោក លោកស្រី ថ្នាក់ដឹកនាំគណ:ស្នងការ ដើម្បីកសាង-ផែនការសកម្មភាពឆ្នាំ២០២៤, ផែនការយុទ្ធសាស្ត្រ ធ្វើយ៉ាងណាឲ្យស្របភូមិសាស្រ្ត ប្រជាពលរដ្ឋ បទល្មើស និង បច្ចេកវិទ្យា, រៀបចំរចនាសម្ព័ន្ធ, ក្រុមការងារប្រឆាំងការសម្អាតប្រាក់, ប្រឆាំងភេរវកម្មតាម Online និងរៀបចំធនធាន មនុស្សដើម្បីឆ្លើយតប៕
ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន