ព័ត៌មានជាតិ

លោក តាន់ គឹមរិទ្ធ បដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ រឿងសាងសង់សំណង់បិទផ្លូវ នៅសង្កាត់អូរជ្រៅ !!!!!

លោក តាន់ គឹមរិទ្ធ បដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ រឿងសាងសង់សំណង់បិទផ្លូវ នៅសង្កាត់អូរជ្រៅ !!!!!

ដោយះ លោក ភៀង សុភា
ផ្សាយថ្ងៃ អាទិត្យ ២រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣

 

ខេត្តបន្ទាយមានជ័យ:

 

ក្រោយពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធរឿងការសាងសង់សំណង់បិទផ្លូវ នៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រហូតប្រជាពលរដ្ឋធ្វើលិខិតស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលក្រុងប៉ោយប៉ែតនោះ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក តាន់ គឹមរិទ្ធ សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលជាម្ចាស់សំណង់បានធ្វើការបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួន ដែលបានធ្វើការចោទប្រកាន់មកលើរូបលោកដោយមិនមានមូលដ្ឋានច្បាស់លាស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកនិងស្ថាប័នរបស់លោក ។ជាមួយគ្នានោះដែរលោកចាត់ទុកថា ការផ្សព្វផ្សាយដោយមិនបានសម្ភាសន៍ សួរនាំឲ្យបានគ្រប់ជ្រុងជ្រោយ បង្កាច់បង្ខូចមិនមានមូលដ្ឋានច្បាស់លាស់នោះ មិនមានវិជ្ជាជីវៈ ក្រមសីលធម៌ ធ្វើឲ្យបាត់បង់នូវកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរនិងតម្លៃរបស់ខ្លួន។

ទន្ទឹមនោះលោកក៏បានមានប្រសាសន៍រៀបរាប់ពីសារ៉ាបាននៃសាច់រឿងដែលកន្លងមក ពោលគឺក្នុងអំឡុឆ្នាំ២០០៥និងបន្តបន្ទាប់លោកធ្លាប់ជួយប្រជាពលរដ្ឋបានច្រើន ទាំងបើកផ្លូវ និងចាក់បេតុងធ្វើផ្លូវជូនប្រជាពលរដ្ឋ ព្រមទាំងដោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីផ្លូវមិនពិតប្រាកដ ដោយចែកដីជូនពួកគាត់ក្នុងមួយនាក់មួយឡូសរុប៤០ គ្រួសារ ទៀតផងដោយចំណាយថវិកាផ្ទាល់ខ្លួន រឿងអីលោកត្រូវមកឃុបឃិតគ្នាបិទផ្លូវយកដីធ្វើជាកម្មសិទ្ធិបែបនេះទៅវិញ ហើយម្យ៉ាងវិញទៀតដីនិងផ្លូវដែលលោកកំពុងបិទមួយរយៈនេះ កាលពីមុនជារបស់លោកដែលធ្វើជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសការស្អុយពីលូនិងភក់ច្រំ។

ពាក់ព័ន្ធការបិទផ្លូវនេះដែរលោក តាន់ គឹមរិទ្ធ បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីការពារសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុណាមួយដូចជាធ្លាក់កំទេចថ្ម ឬសម្ភារៈផ្សេងៗ លើប្រជាពលរដ្ឋ ខណៈដែលលោកកំពុងធ្វើការសាងសង់សំណង់នោះ ទើបលោកតបិទផ្លូវត្រង់ដែលមានទទឹង៨ម៉ែត្រ ដោយធ្វើការបើកផ្លូវផ្សេងប្រវែង១៥ម៉ែត្រក្បែរផ្លូវ ឬស្របផ្លូវដែលកំពុងបិទនោះ នៅពេលដែលសាងសង់រួចស្ថាពរ លោកនឹងបើកឲ្យធ្វើដំណើរឡើងវិញ ។ដូចយើងបានឃើញស្រាប់ហើយពេលនេះការសាងសង់នូវមិនទាន់រួចនៅឡើយទេ មិនទាន់ទាំងប្រក់ដំបូលផង។ប៉ុន្តែដោយការសំណូមពររបស់ប្រជាពលរដ្ឋទទួចចង់បាន លោកនឹងធ្វើការបើកឱ្យដំណើរការឡើងវិញនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែផ្លូវប្រវែង១៥ ម៉ែត្រដែលកំពុងបើកឲ្យធ្វើដំណើរបច្ចុប្បន្ននេះនឹងបិទ។

ជាងនេះទៅទៀតលោកបានបញ្ជាក់បន្ថែមថា ការបិទផ្លូវនេះជារបងស័ង្កសីតែប៉ុណ្ណោះ មិនមែនជារបងសំណង់រឹង ដូចការចោទប្រកាន់ផ្សព្វផ្សាយនៅលើបណ្ដាញសង្គមមួយចំនួននោះឡើយ។ក្នុងនោះលោកក៏បានប្រាប់ទៅកាន់ប្រជាពលរដ្ឋថា បើចង់បានអញ្ចឹងហេតុអ្វីមិនទៅប្រាប់លោក ចាំបាច់អីទៅស្នើសុំដល់ក្រុង និងឱ្យគេផ្សព្វផ្សាយដោយខុសពីការពិតអញ្ចឹង លោកធ្វើនេះដើម្បីបងប្អូនទាំងអស់គ្នាទេតើ ដូចបងប្អូនបានឃើញស្រាប់ហើយរយៈការកន្លងមកនេះ។

ដោយឡែកលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ បានបញ្ជាក់ថា ជាក់ស្ដែងយើងបានឃើញហើយថា របងដែលកំពុងបិទផ្លូវនេះជារបងស័ង្កសីតែប៉ុណ្ណោះ មិនមែនជារបងថ្មរឹងដូចការចោទប្រកាន់នោះទេ ហើយម្យ៉ាងវិញទៀតការបិទផ្លូវនេះគឺដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ព្រោះថាការសាងសង់សំណង់នីមួយៗរមែងតែមានការធ្លាក់នូវកម្ទេចថ្មឬសម្ភារៈផ្សេងៗ ដូច្នេះហើយទើបលោក តាន់ គឹមរិទ្ធ បានបើកផ្លូវប្រវែង១៥ម៉ែត្រ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរហើយដែរ មិនមែនបិទទាំងស្រុងឯណា ភ្លាមនោះប្រជាពលរដ្ឋបានសំដែងការគាំទ្រនិងទះដៃអបអរសាទរទទួលយកទាំងអស់គ្នាផងដែរ៕

ដោយះ មជ្ឈមណ្ឌលព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button