ព័ត៌មានជាតិ

ថាមែនៗ អង្គបោះឆ្នោត នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបណ្ដេញក្បួនហែរឃោសនាបោះឆ្នោត របស់គណបក្សភ្លើងទាន មិនអោយហែរចូលមកក្នុងភូមិរបស់ពួកគាត់ ធ្វើអោយ គណបក្សភ្លើងទៀន ចាកចេញទៅ វិញ យ៉ាងអាម៉ាស !!!!

ថាមែនៗ អង្គបោះឆ្នោត នៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានបណ្ដេញក្បួនហែរឃោសនាបោះឆ្នោត របស់គណបក្សភ្លើងទាន មិនអោយហែរចូលមកក្នុងភូមិរបស់ពួកគាត់ ធ្វើអោយ គណបក្សភ្លើងទៀន ចាកចេញទៅ វិញ យ៉ាងអាម៉ាស !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១៣ រោច ខែពិសាខ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ២៨ ខែ ឩសភា ឆ្នាំ ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យះ

 

គណបក្សភ្លើងទៀន រងនូវការអាម៉ាស់បំផុត ក្នុងពេលដែលប្រជាពលរដ្ឋបណ្តេញចេញមិនឱ្យចូលហែរចូលភូមិរបស់ពួកគាត់។រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ គោយន្តកញ្ចាស់មួយគ្រឿងជិះដោយមនុស្សចាស់៤នាក់ កុមារ២នាក់ ចាក់មេក្រូ តាំងស្លាបដា គណបក្សភ្លើងទៀន បើកសំដៅចូលភូមិបឹងជង្រុកតេជោឈ្នះឈ្នះ លុះមកដល់សាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នះឈ្នះ ត្រូវបានប្រជាពលរដ្ឋចាស់ក្មេង មានទាំងជនពិការផង បានបណ្តេញឱ្យចាកចេញទៅវិញជាបន្ទាន់ ទោះមានការសម្របសម្រួលពីអាជ្ញាធរយ៉ាងណា ក៏ប្រជាពលរដ្ឋមិនអនុញ្ញាតអោយក្បួនហែរនេះបន្តចូលភូមិឡើយ ។

សូមបញ្ជាក់ថាមូលហេតុដែលអ្នកភូមិបឹងជង្រុកតេជោឈ្នះឈ្នះមិនទទួលយកគណបក្សភ្លើងទៀននាពេលនេះ ព្រោះកន្លងមកពួកគាត់ ធ្លាប់ចាញ់បោកខ្មោចគណបក្សសង្គ្រោះជាតិ រហូតឡើងមកបាតុកម្មដល់វត្តស្ទឹងមានជ័យ និងទីលានប្រជាធិបតេយ្យ ហើយខ្មោចបក្សសង្គ្រោះជាតិ បាននាំជីវិតពួកគាត់ឱ្យរស់ទាំងវេទនាអស់ជាង២០ឆ្នាំក្នុងពេលដែលប្រទេសកម្ពុជាមានសុខសន្តិភាព ប្រជាពលរដ្ឋរស់ដោយរីករាយ។ទើបតែចុងឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់អោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន តំណាងសម្តេចតេជោ ចុះទៅដោះស្រាយបញ្ចប់វិវាទ ផ្តល់ដីស្របច្បាប់ និងអភិវឌ្ឍអោយមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយជីវិតពួកគាត់ជាង១៣០០គ្រួសារ រស់មានសិទ្ធសេរីភាព ស្របច្បាប់ ប្រកបដោយភាពកក់ក្តៅបំផុត ហេតុដូច្នេះហើយឆន្ទៈរបស់ប្រជាពលរដ្ឋនៅតំបន់នេះមិនទៅណាចោលសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទៀតឡើយ ។

ដោយមើលឃើញស្ថានការពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋបែបនេះ ក្រុមហែររបស់គណបក្សភ្លើងទៀន បានងាកក្បាលត្រឡប់ក្រោយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ភ្ជាប់ជាមួយការអាម៉ាស់ជាទីបំផុត ។ សូមបញ្ជាក់ថា ជិតដល់ថ្ងៃបោះឆ្នោតហើយ គណបក្សភ្លើងទៀន រងការអាម៉ាសជាច្រើនដូចជានៅខណ្ឌច្បារអំពៅ ក៍មានហេតុការណ៍ កើតឡើង ដោយអង្គបោះឆ្នោត កាប់បែកស្លាកគណបក្ស និងបានមករយះចូលរួមការងារនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ។ នេះសអោយឃើញថា គណបក្សភ្លើងទៀនកំពុងប្រឈមនិងការបែកបាក់មិនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឈានជិតចូលមកដល់ ។

 

អង្គភាព មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន យល់ឃើញថា ការធ្វើអំពើល្អ លើអង្គបោះឆ្នោត និងទទួលបាន លទ្ធផលល្អជាក់ជាមិនខានដូចជា ការធ្វើអំពើល្អ ឯកឧត្តម ចិត្តធម៌ ប៉ាន់ខែម ប៊ុនថនិងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលសាងតែអំពើល្អ ធ្វើការងារទាំងថ្ងៃទាំងយប់ មិនខា្លចនឿតហត់ ដោះស្រាយការងារដីធ្លីប្រកបដោយយុត្តធម៍ អនុវត្តន៍តាមគោលនយោបាយឈ្នះៗរបស់សម្ដេចតេជោបិតា ស្ថាបនិក សន្តិភាព ធ្វើអោយប្រជាពលរដ្ឋ ចូលរួមគាំទ្រ ដល់ឯកឧត្តមចិត្តធម៌ មិនអាចបំភ្លេចបានឡើយ៕

 

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button