ព័ត៌មានជាតិ

ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!!

ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋចំនួន២០០នាក់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានជាតិ

 

ខេត្តបន្ទាយមានជ័យ ៖


នៅព្រឹកថ្ងៃ សៅរ៍ ១២ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២២ឯកឧត្តម គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួមអមដំណើរលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ រួមទាំង ឯកឧត្តម ស សុខា និងលោកជំទាវ ចូលរួមពិធីប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋ ចំនួន ២០០នាក់ ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ និងអ៊ីអុបទិក (E-OPTIC) ។

យោងតាមតាមរបាយការណ៍របស់គណៈកម្មការជាតិសុខភាពភ្នែកទៅលើការស្រាវជ្រាវថ្មីៗនេះ អត្រានៃភាពពិការភ្នែកបានធ្លាក់ចុះពី ០,៣៨ មក ០,៣៧% ក្នុងចំណោមពលរដ្ឋទូទៅ និងពី ២,៨% មក ២,៥% ចំពោះពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ ។ ក្រៅពីនេះប្រទេសកម្ពុជាយើង បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀតគឺការលុបបំបាត់ជំងឺត្រាក់កូម ឬជំងឺអៀស៊ីភ្នែក អោយអស់តាំងពីឆ្នាំ២០១៥ មក ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ពេលប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ កាលពីពេលថ្មីៗនេះ ។

របាយការណ៍នេះសបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលតែងតែគិតគូរអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូផែនការយុទ្ធសាស្ត្រនានា ជាក់ស្តែងដូចជាផែនការយុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែក ២០២១-២០៣០ នេះជាដើម ។

ក្នុងន័យនេះការរៀបចំកម្មវិធីវាស់កាត់ និងប្រគល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ដោយឥតគិតថ្លៃនេះ ពិតជាបានរួមចំណែកឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រជាតិ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និងបង្ការភាពពិការភ្នែកនៅកម្ពុជា ។

កម្មវិធីជួបជុំប្រគល់វ៉ែនតានេះ ក៏ដូចជាកម្មវិធីជួបជុំផ្សេងៗទៀត ពិតជាមិនអាចប្រព្រឹត្តទៅបានដោយរលូននោះឡើយ ប្រសិនបើប្រទេសជាតិ គ្មានសុខសន្តិភាព មានជម្លោះប្រដាប់អាវុធកើតឡើង រួមទាំងការរាតត្បាតនៃជំងឺកាចសាហាវកូវីដ-១៩ នោះ ។ ទោះបីមួយរយៈចុងក្រោយនេះ កម្ពុជាត្រូវរំខានដោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក្តី ក៏ប៉ុន្តែកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញនូវវិធានការប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងការទប់ស្កាត់មិនឲ្យជំងឺដ៏កាចសាហាវនេះ អាចគំរាមកំហែងដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋបានទៀតឡើយ។ ជាក់ស្តែងរហូតមកដល់ពេលនេះ កម្ពុជារបស់យើងពុំបានរកឃើញមានករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ទៀតនោះឡើយ ក្នុងរយៈពេលជាង ១ខែ មកនេះ ។

ជាមួយគ្នានេះ សូមអំពាវនាវដល់លោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដូចខាងក្រោម ៖

១. សូមយកចិត្តទុកដាក់ថែទាំសុខភាព ឲ្យគត់មត់ ដើម្បីបង្ការជំងឺផ្សេងៗក្នុងរដូវវស្សានេះ ជាពិសេសបង្ការជំងឺឆ្លងដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត ឬចំណីអាហារដែលមិនបានចម្អិនឲ្យបានត្រឹមត្រូវ ។២. សូមយកចិត្តទុកដាក់តាមដាន និងពិនិត្យភ្នែករបស់ខ្លួន អោយបានជាប្រចាំ ឬក្នុងករណីសង្ស័យ ឬមានរោគសញ្ញាពាក់ព័ន្ធនឹងភ្នែកកើតឡើង ។៣. សូមបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពភ្នែករបស់កុមារតូចៗ កុំបណ្តោយឲ្យលេងទូរសព្ទ ឬលេងហ្គេមហួសកំរិត ដែលអាចបណ្តាលឲ្យមានបញ្ហាភ្នែកនៅពេលខាងមុខ ។៤. សូមបន្តទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងរាជធានី ខេត្ត ក៏ដូចជាអាជ្ញាធរស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ ជាដើម៕

 

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button