ច្បាប់ផ្សេងៗព័ត៌មានជាតិ

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!!

ជីវប្រវត្តិសង្ខេប តារាចម្រៀង ដ៍ល្បីនៅព្រះរាជាណាចក្រកម្ពុជា ម្ចាស់បទ ចាបយំល្វើយៗ លោក ចាន់ មករា !!!!

ដោយះ លោក ភៀង សុភា
ចេញផ្សាយថ្ងៃ អាទិត្យ ១៣ កើត ខែ ជេស្ឋ ឆ្នាំ ខាល ពុទ្ទសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២
ព័ត៌មានសិល្បៈ

រាជធានីភ្នំពេញះ


លោក ចាន់ មករា ជាកូនកសិករដែលមានស្រុកកំណើតភូមិ បឹងរាំង ឃុំសាមគ្គី ខ័ណ្ទព្រៃនប់ក្រុងព្រះសីហានុលោកបានតស៊ូនៅក្នុងជីវិតរបស់លោក ពីកម្មករនេសាទ ឈាន ចូលសិល្បះឆ្នាំ២០០០ មុនចូលសិល្បះលោកជាកម្មករនេសាទត្រី នៅកំពង់សោមដោយមាននិស្ស័យពីធម្មជាតិលោកបានតស៊ូនៅក្នុងវិស័យសិល្បៈដោយធ្លាប់ច្រៀងចិញ្ចឹមជីវិត នៅតាមភោជនីយដ្ឋាននិងការចេញច្រៀងនៅតាមតន្ត្រីសម័យរហូតដល់លោកត្រូវបានអញ្ជើញ ទៅសម្តែងទៅក្រៅប្រទេសជាច្រើនដង ដូចជាញ៉ូសេឡែន កាណាដា បារាំង អូស្រាលី ។

លោក ចាន់ មករា មានឪពុក ឈ្មោះ នេន កាន់ ម្តាយ ឈ្នោះ ទុយ ណាត មានបងប្អូន ចំនួន ០៦ នាក់ ប្រុស០៣នាក់ ស្រី០៣នាក់ លោកចាន់មករា មានភព្ធ័វាសនា ដែលត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ផ្ដល់កិត្តិយសជូនបាញ់ផ្កានៅក្នុងទិវាវប្បធម៌ជាតិ នៅលើវេទិកាផ្ទាល់តែម្ដង។

 

លោក ចាន់ មករា បានប្រាប់សារព័ត៌មានយើង ថា កាលនៅវ័យកុមារ លោកបានដើររើសអេតចាយតាម ផ្លូវសាធារណៈ ដើម្បីបន្តការសិក្សាផងនិងដោះស្រាយជីវភាពគ្រួសារផង រហូតដល់លោកពេញវ័យ លោកបានមកធ្វើការ ជាកម្មករនេសាទ ត្រីនៅកំពង់សោម ការធ្វើការនៅទីនោះមានការលំបាកណាស់ លោកបានរៀបរាប់ទាំងទឹកភ្នែកថា ដើម្បីបានការងារធ្វើ លោកសម្រេចចិត្ត ដើរសកំម្ចាស់ទូក ដើម្បីបានធ្វើជាកម្មករនៅលើទូកនោះមានម្ចាស់ទូកខ្លះចិត្តល្អ ម្ចាស់ទូកខ្លះទៀត មិនទទួលយកទេ ហេតុនេះហើយធ្វើអោយការ ប្រកបរបបចិញ្ចឹមជីវិតរបស់លោកជួបការលំបាក មិនអាច ជួយដោះស្រាយជីវភាព ក្រុមគ្រួសារលោកបានទេ ។

នៅឆ្នាំ២០០០ ដោយសារសម្លេងពី ធម្មជាតិរបស់លោក ចាន់មករា ក៍បានផ្លាស់ប្ដូរ អាជីព ពី កម្មករនេសាទមកជា អ្នកចម្រៀង ហើយបទចម្រៀងដែលលោក ចូលចិត្តច្រៀងនោះ គឺបទខ្មែរសុរិន្ទតាំងពីពេលនោះ លោកដើរច្រៀងតាម ភោជនីយដ្ឋាន និង តន្រ្តីសម័យលេងនៅតាម រោងការ កម្មវិធីបុណ្យ នានា រហូត មានស្ថានីយ៍ទូរទស្សន៍ ខ្លះ បានអញ្ជើញ លោក ចាន់ មករា ច្រៀងនៅឆាកទូរទស្សន៍ រហូតធ្វើអោយរូបលោកត្រូវបានគេអញ្ជើញទៅច្រៀងនៅក្រៅប្រទេស ដែលធ្វើអោយលោក មានជីវភាព គ្រាន់បើជាងមិនបន្តិច ។

ថ្លែងទាំងមុខក្រៀមក្រំ នៅចំពោះមុខសារព័ត៌មាន លោក ចាន់ មករា បាននិយាយថា ខ្ញុំនៅមានទុក្ខមួយទៀត គឺអ្នកមានគុណទាំងពីរ កំពុងជួបបំណុល គេដោយសារ ចាញ់បោកគេ រឿងគឺ គេអោយគាត់ខ្ចីលុយ មកអោយគេ ដល់ពេលប្រមូលលុយ អ្នកខ្ចីលុយរត់ ទៅថៃអស់ ទុកបំណុលនេះ អោយគាត់ សងជំនួស ករណីនេះហើយ ដែលធ្វើអោយលោក អាណិតអ្នកមានគុណទាំងពីរ ខ្លាំងណាស់ ។ តែទោះជាយ៉ាងណា លោកកំពុងខិតខំរកថវិកា ជួយដល់អ្នកគុណ ទាំងពីរ ហើយបើ ដោះស្រាយរួចរាល់ហើយ លោកនឹងធ្វើផ្ទះជូនគាត់ទាំងពីរ ដើម្បីអោយគាត់រស់នៅបានសមរម្យ។សូមបញ្ជាក់ថា ពេលនេះ លោក ចាន់ មករា កំពុងច្រៀងអោយផលិតកម្មហង្សមាស ហើយលោកក៍បាននិពន្ធបទចម្រៀងថ្មី ដែលជាស្នាដៃផ្ទាល់របស់លោកផងដែល បទចម្រៀងដែលលោកនិពន្ធថ្មី មានចំណងជើងថា ចេះរាំកន្ត្រឹមទេ ៕

ដោយ៖ មជ្ឈមណ្ឌល ព័ត៌មាន ឈុន ពេជ្រ ជាយដែន

Home

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button